OPPO A16: កាមេរ៉ា AI 3 គ្រាប់, ថាមពលថ្មធំ 5000mAh, រូបរាងទាន់សម័យអេក្រង់ធំស្រលះល្អទំហំ 6.53’’

 ថ្មីៗ​នេះ ក្រុមហ៊ុន OPPO ក៏បានប្រកាស នឹងចេញលក់ម៉ូដែលថ្មីមួយម៉ូដែលទៀត នឹងមានតម្លៃសមរម្យសំរាប់បំពេញតម្រូការអតិថិជននាពេលបច្ចេប្បន្ន នោះគឺ OPPO A16 ដែលមានជំរើស២ពណ៏ ពណ៏ Space silver នឹង Pearl Blue ដែលមានទំង្ងន់ 190g កំរាស់ 8.4mm។  នឹងផ្នែកខាងស្តាំវាទំនើម នឹងទាន់សម័យជាងមុនវាមាន Button Power បង្កប់មកជាមួយនឹងទ្រនាប់Scan ក្រយ៉ៅដៃ ដែលយើងscan ដោះសោបានរហ័សនឹងមានសុវត្តិភាព ផ្នែកខាងឆ្វេងមាន​ Button Volume នឹងស្លុតដាក់ស៊ីមបានចំនួនពី នឹង Memory card មួយផងដែរ។ នៅផ្នែកខាងក្រោមវានៅតែមាន Speaker 1គ្រាប់ ​រុន្ធសាកប្រភេទ Type-C, mix ស្រូមសំលេង, រុន្ធកាស Jeak 3.5mm ដដែល


ក្រឡេកមកមើលផ្ទៃខាងមុខរបស់​ OPPO A16 វិញបានបំពាក់ដោយបន្ទះបង្ហាញគុណភាពខ្ពស់ជាមួយផ្ទៃលាតធំស្រឡះល្អទំហំ  6.52’’ អ៊ីង អេក្រង់របស់វាទ្រទ្រង់កម្រិតបង្ហាញ HD+ ទំហំ 1600x720px លើខ្នាត aspect ratio 20:9 មានផ្ទៃបង្ហាញចេញសរុប 82.9% ​ បន្ថែមពីនេះអេក្រង់របស់ OPPO A16 មានមុខងារការពារភ្នែកគ្រប់ស្ថានភាព គ្រប់ពេលវេលាជាមួយបច្ចេកវិទ្យា AI Smart Backlight, Sunlight Screen, Moonlight Screen, ដែលជួយការពារសុខភាពភ្នែកបានកាន់តែប្រសើរ

បើនិយាយដល់ប្រព័ន្ធកាមេរ៉ាថតរូបរបស់ OPPO A16 វិញ បំពាក់ជាមួយកាមេរ៉ាមុខក្រោយចំនួន 4 គ្រាប់ដែលសុទ្ធតែជាប្រភេទលែនវៃឆ្លាត ដែលគេហៅថា AI Camera។ សម្រាប់កញ្ចប់លែន 3 គ្រាប់ខាងក្រោយរបស់វាគឺបានប្រើប្រាស់លែនគោលទំហំ 13MP ជាកាមេរ៉ាមេ, 2MP ជាលែនជំនួយ Protriat នឹង​ 2MP ជាលែនMacro ប្រវែង 4cm ។  រីឯកាមេរ៉ាមុខវិញ ទំហំ 8MP ភ្ជាប់មកជាមួយមុខងាជំនួយសម្រស់ AI Beauty ដែលជួយកែសម្រូលទៅលើពណ៏សម្បិលស្បែកអោយកាន់តែប្រសើរ នឹងបន្ថែមភាពស្រស់ស្អាតទៅលើផ្ទៃមុខ អោយកាន់តែភ្លើរលោថស្រសើថ្លាជានិច្ច។

បើនិយាយពីកម្លាំងនិងល្បឿនវិញ OPPO A16 ប្រើប្រាស់ដោយបន្ទះឈីប MediaTek Helio G35 ដែលមានអង្គគណនា CPU ចំនួន 8-Core ចែកល្បឿនរត់ជាពីរគឺ 4-Core មានល្បឿន 2.3GHz និង 4-Core មានល្បឿន 1.8GHz នឹងGPU PowerVR GE8320 អមដោយរ៉េមទំហំ 4GB ជាមួយទំហំផ្ទុកទិន្នន័យ 64GB ព្រមទាំងអាចដាក់បន្ថែមទំហំក្រៅបានដល់ 256GB។ ​ ស្មាតហ្វូនជំនាន់ថ្មីនេះដើរដោយប្រតិបត្តិការ Color OS11.1  ដែលទ្រទ្រង់ដោយប្រតិបត្តិការ Android 11  ដូចនេះវាផ្តល់នូវមុខងារប្រើប្រាស់ថ្មីៗដ៏សម្បូរបែប


រីឯថាមពលថ្មទំហំ 5,000mAh បើតាមការប្រើប្រាស់របស់ខ្ញុំបាន២ថ្ងៃស៊ីផុយទៅការនិយាយទូរស័ព្ទ បាន24h មើល Video YouTube បាន 18h នឹងស្តាប់ចម្រៀង បានជាង33h  ហើយវាអាចទ្រទ្រង់កំលាំងសាកភ្លើងចូលល្បឿនលឿនតាមរយះរន្ធ និងខ្សែងចម្លង USB-Type C ភ្ជាប់មកជាមួយក្នងប្រអប់ស្រាប់ ។

សរុបមកវិញ កាមេរ៉ា AI 3 គ្រាប់, ថាមពលថ្មធំ 5000mAh នឹងរុន្ទសាក់ថ្មប្រភេទ Type-C , រូបរាងទាន់សម័យអេក្រង់ធំស្រលះល្អទំហំ 6.53’’ជាមួយនឹងកញ្ចប់តម្លៃ$179 តើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរ…..សូមសរសេជាComment នៅខាងក្រោមអោយខ្ញុំបានដឹងផង នឹងកុំភ្លេចចុច Like share subscribe ម្នាក់មួយផង