លក្ខណះពិសេសទាំង 4 របស់ Xiaomi 12T

 

ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានបង្ហាញវត្តមានជាផ្លូវការចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែលមានតម្លៃត្រឹមតែ​459$តែប៉ុនោះ នោះគឺ Xiaomi 12T

 


ដំបូងយើងងាកមកមើលរូបរាងប្រណិតជាមួយនឹងទំង្ងន់ត្រឹមតែ 202 g នឹងមានកំរាស់ 8.6 mm ដែលមានជំរើស៣ពណ៏ ពណ៏ Black, Silver,នឹង Blue

 


ក្រឡេកមកមើលផ្ទៃខាងមុខរបស់​ Xiaomi 12T វិញបានបំពាក់ដោយបន្ទះបង្ហាញគុណភាពខ្ពស់ជាមួយផ្ទៃលាតធំស្រឡះល្អទំហំ  6.67អ៊ីង ជាប្រភេទ CrystalRes AMOLED ដែលមាន Refesh rate 120hz​ អេក្រង់របស់វាទ្រទ្រង់កម្រិតបង្ហាញ 1220 x 2712 pixels លើខ្នាត aspect ratio 20:9 មានផ្ទៃបង្ហាញចេញសរុប 86.7% នឹងមានដង់ស៊ីតេ 446 ppi អេក្រង់នេះ គឺមានការគាំទ្រនូវពណ៌ 12-bit និងមានការទ្រទ្រង់នូវមុខងារ HDR10+ ផងដែរ

 


បើនិយាយដល់ប្រព័ន្ធកាមេរ៉ាថតរូបរបស់ Xiaomi 12T វិញ បំពាក់ជាមួយកាមេរ៉ាមុខទំហំ 20MP នឹងកញ្ចប់លែន ខាងក្រោយបីគ្រាប់របស់វាគឺបានប្រើប្រាស់លែនគោលទំហំ 108MP ជាកាមេរ៉ា Wide មានកម្រិត Aptuer 1.7 នឹងមានបំពាក់មកជាមួយនឹងប្រព័ន្ធទំលំនឹងOIS , 8MP ជា ultrawide 120ដឺក្រេ ចុងក្រោយ 2MP ជា Macro camera ចំពោះការថតវីដេអូវិញ Xiaomi 12T អាចថតបានកម្រិត 1080p@60FPS 4K@30FPS 

 

Xiaomi 12T ត្រូវបានបំពាក់ដោយឈីប MediaTek Dimensity 8100 Ultra ជាមួយជម្រើសរ៉េម 8GB និងទំហំផ្ទុក 256GB ។ ស្មាតហ្វូនស៊េរីថ្មីនេះមានថាមពលថ្មទំហំ 5,000mAh ជាមួយបច្ចេកវិទ្យាសាក់ថ្មល្បឿនលឿន 120W ដោយ Xiaomi អះអាងថា នឹងអាចបញ្ចូលថ្មបាន 100% ក្នុងរយៈពេលត្រឹមតែ 19 នាទីប៉ុណ្ណោះ។

 


សរុបមកវិញ

អេក្រង់កំពូលកម្រិតរអិល 120Hz ជាប្រភេទ CrystalRes AMOLED

កាមេរ៉ា 108MP ថតរូបច្បាស់ ជាមួយទប់លំនឹង OIS

បន្ទះឈីបកំពូល MediaTek Dimensity 8100-Ultra

កម្លាំងសាកថ្ម 120W សាក 19 នាទីពេញ 100% ជាមួយដុំសាក 120W ក្នុងប្រអប់ស្រាប់

ជាមួយនឹងកញ្ចប់តម្លៃ$459$ តើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរ…..សូមសរសេជាComment នៅខាងក្រោមអោយខ្ញុំបានដឹងផង នឹងកុំភ្លេចចុច Like share subscribe ម្នាក់មួយផង​ ក្រុមការងារ Camboconcept នឹងជួបអ្នកនៅ​ ​Video ក្រោយទៀត….