ឃើញ Messi មិន​ទាន់​មាន​ផ្ទះ​ស្រួលបួល​នៅ​ប៉ារីស ស្រាប់​តែ Ramos និយាយ​បែប​នេះ

 Sergio Ramos ត្រូវ​បាន​គេ​ដឹង​ថា កំពុង​បង្កើត​ទំនាក់ទំនង​ល្អ​ជា​បណ្តើរៗ​ហើយ​ជាមួយ Lionel Messi ដែល​ជា​មិត្ត​រួម​ក្រុម​ថ្មី ដ្បិត​បើ​អតីត​កាល​ពួក​គេ​ធ្លាប់​ជា​គូ​ប្រជែង ប៉ះ​ទង្គិ.ច​គ្នា​រាប់​ភ្លេច​លើ​ទីលាន​ប្រកួត​ក៏​ដោយ។

ការ​មក​ដល់​របស់ M10 សារ​នេះ កីឡាករ​អេស្ប៉ាញ​បាន​និយាយ​តាំង​ពី​ទទួល​ដំណឹង​ថ្មីថ្មោង​ អំពី​ការ​ស្វាគមន៍​និង​ការ​កោត​សរសើរ​មួយ​ចំនួន​ ហើយ​កន្លង​ទៅ​នេះ ថែម​ទាំង​មាន​របាយការណ៍​ចុះ​ផ្សាយ​មក​ថា ខ្សែ​ការពារ​ដែល​ធ្លាប់​លេង​ឲ្យ​ក្លឹប Real Madrid ថែម​ទាំង​ហៅ​ប្រពន្ធ​កូន Messi ឲ្យ​មក​រស់នៅ​ផ្ទះ​របស់​ខ្លួន​ជា​បណ្តោះ​អា.សន្ន​ទៀត​ផង។

ជា​ការ​ពិត បុរស​វ័យ ៣៤ ឆ្នាំ​ទើប​តែ​មក​ដល់​ទីក្រុង​ប៉ារីស​ប៉ុន្មាន​ថ្ងៃ​ទេ ហើយ​លោក​ក៏​គ្មាន​គម្រោង​ទុក​មុន​ច្រើន​ខែ​នោះ​ដែរ ដូច្នេះ​ការ​ទិញ​នៅ​ផ្ទះ​ដ៏​សមរម្យ​និង​មាន​ផាសុកភាព​មួយ​រស់នៅ​ក៏​ត្រូវ​ការ​ពេលវេលា​បន្តិច។ យ៉ាង​ណា​គេ​ដឹង​ថា ​បច្ចុប្បន្ន Messi កំពុង​ស្នាក់​នៅ​សណ្ឋាគារ​ជាមួយ​ប្រពន្ធ​កូន​ មិន​ទាន់​រក​បាន​ផ្ទះ​ច្បាស់លាស់​នោះ​ទេ។

តាម​ការ​ចុះ​ផ្សាយ​របស់ El Pais បាន​សម្រង់​សម្តី​របស់ Ramos ​និយាយ​ទៅ​កាន់ Messi ដូច្នោះ​ថា៖ “ប្រសិន​អ្នក ជាមួយ​នឹង​គ្រួសារ ចង់​មក​ស្នាក់​នៅ​ផ្ទះ​ខ្ញុំ​សិន​ក៏​បាន បើ​មិន​ចង់​ទៅ​ស្នាក់​នៅ​សណ្ឋាគារ”។ សម្តី​មួយ​ឃ្លា​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ PSG ចាប់​អារម្មណ៍​ជា​ខ្លាំង ហើយ​គ្រប់​គ្នា​កំពុង​បន្ថែម​ក្តីស្រមៃ​របស់​ខ្លួន អំពី​ការ​ចង់​ឈ្នះ​ពាន​រង្វាន់ Champions League នៅ​ឆ្នាំ​ក្រោយ ២០២២៕