ការកត់ទុកមុន​ OPPO Reno6 Z5 G បានទាំងកាដូបានទាំងរង្វាន់ជាច្រើនសន្ធឹកសន្ធប់

 

ពីមួយជំនាន់ទៅមួយជំនាន់ OPPO បានដុសខាត់ទៅលើបច្ចេកវិទ្យារបស់ខ្លួនយ៉ាងស្រស្រៈស្រាម ជាពិសេសេទៅលើត្រកូល Reno តែម្តង។​ តួយ៉ាងមកដល់ដើមខែសីហានេះ OPPO ក៏បានប្រកាស់ចេញលក់ក្រកូល Reno របស់ខ្លួនមួយ Model​ ទៀតហើយនោះគឺ OPPO Reno6 Z 5G

 នឹងមានជំរើស 2​ពណ៍, ពណ៍ Aurora នឹង staller Black ហើយវាមាន កម្រាស់ 7.97mm សំរាប់ពណ៍ (Aurora), 7.92mm សំរាប់ពណ៍ (Staller Black) ទម្ងន់ 173g ដូចគ្នា។ ស៊ុមកាមេរ៉ាលោហៈ ភ្លឺចែងចាំងស្ទីលរចនាបទបែប Reno Glow មិនជាប់ស្នាមដៃ 100% ផ្នែកខាងស្តាំមាន Button Power ផ្នែកខាងឆ្វេងមាន​ Button Volume នឹងស្លុតដាក់ស៊ីមបានចំនួនពី នឹង Memory card មួយផងដែរ។ នៅផ្នែកខាងក្រោមវានៅតែមាន Speaker 1គ្រាប់ ​រុន្ធសាកប្រភេទ Type-C, mix ស្រូមសំលេង, រុន្ធកាស Jeak 3.5mm ដូចទៅនឹងត្រកូល Reno ជំនាន់មុនដដែល

ក្រឡេកមកមើលផ្ទៃខាងមុខរបស់​ OPPO Reno6 Z 5G វិញបានបំពាក់ដោយបន្ទះបង្ហាញគុណភាពខ្ពស់ប្រភេទ AMOLED ជាមួយផ្ទៃលាតធំស្រឡះល្អទំហំ  6.43 អ៊ីងកម្រិតបង្ហាញចេញ  Full-HD+ ទំហំ 2400x1080px លើខ្នាត aspect ratio 20:9 មានផ្ទៃបង្ហាញចេញសរុប 90.8% ជាមួយកម្រិតដង់ស៊ីភាពម៉ដ្ឋ 411ppi និងកម្រិតពន្លឺ 600nits រំលេចដោយលែនទំលុះអេក្រង់១គ្រាប់នៅជិតគែមនៃកែងខាងឆ្វេងនឹងផ្ទៃខាងលើ នឹងភ្ជាប់កាមេរ៉ាទំល្លុះអេក្រង់ទំហំ 32MP + មុខងារ Portrait ជំនួយសម្រស់ រីឯកាមេរ៉ាក្រោយរបស់ OPPO Reno6 Z 5G មានចំនួនបីគ្រាប់ 64MPជាកាមេរ៉ាមេមានកម្រឹត Aperture f/1.7, 8MPជាកាមេរ៉ាពង្រីកមុំមានកម្រឹត Aperture f/2.2, 2MPជាកាមេរ៉ាម៉ាក្រូមានកម្រឹត Aperture f/2.4 បើនិយាយដល់មុខងារថតរូប នឹងវីដេអូវិញវានៅតែមានមុខងា AI color Portrait, Night Flare Portrait, Dual-View Video, ដដែល ហើយអ្វីកាន់តែពិសេសគឺមុខងារថ្មីរបស់វាតែម្តង, Bokeh Flare Portraitស្ទីលគ្រាប់ពន្លឺព្រិលលើផ្ទៃខាងក្រោយបែបកាមេរ៉ាអាជីព ហើយយើងអាចថតបានទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ​មិនថាពេលយប់ឬពេលថ្ងៃ, AI Palette មុខងារកែរពណ៌រូបភាពនៅពេលអាកាសធាតុមិនអំណោយផល, មុខងារថតរូបភាព នឹង វីដេអូ Portrait ជំនួយសម្រស់ វាជាបច្ចេកវិទ្យាបង្កើនពន្លឺភ្នែក​ ធ្វើការសម្គាល់ផ្លង់បានរហូតទៅដល់ 193 ចំណុចលើផ្ទៃមុខុ។​

បើនិយាយពីកម្លាំងនិងល្បឿនវិញ OPPO Reno6 Z 5G វាប្រើប្រាស់ដោយបន្ទះឈីប MediaTek Dimensity 800U (7nm)ដំណើរការដោយប្រព័ន្ធ Internet 5G ហើយវាគឺជាបណ្ដាញទំនាក់ទំនងចល័តជំនាន់ទី 5 ដែលមានលឿនជាងមុន 10 - 100 ដង នឹងល្បឿនជាមធ្យម 500Mbps និងខ្ពស់បំផុត 2Gbps, បើគិតត្រឹមខែមីនា 2021​ មាន157ក្រុមហ៊ុនបានដំណើរការ 5G នៅក្នុងប្រទេសចំនួន 62 ទូទាំងពិភពលោក OPPO Reno6 Z 5Gមានអង្គគណនា CPU ចំនួន 8-Core ចែកល្បឿនរត់ជាពីរគឺ 2-Core មានល្បឿន 2.4GHz និង 6-Core មានល្បឿន 2.0GHz នឹងGPU Mali-G57 អមដោយរ៉េមទំហំ 13GB ដែលមាន RAM គោលទំហំ 8GB ជាមួយទំហំផ្ទុកទិន្នន័យ 128GB ប្រភេទ UFS2.1 ព្រមទាំងអាចដាក់បន្ថែមម៉េម៉ូរីខាងក្រៅបានរហូតទៅដល់ 256GB។ បន្ថែមពីនេះម៉ាស៊ីនរបស់វាក៏អាចលេងហ្គេមពេញនិយមនាពេលបច្ចុប្បន្នបានយ៉ាងររលូនជាមួយបច្ចេកវិទ្យាជំនួយល្បឿន HyperBoost 4.0។​ ស្មាតហ្វូនជំនាន់ថ្មីនេះដើរដោយប្រតិបត្តិការ Color OS11.1  ដែលទ្រទ្រង់ដោយប្រតិបត្តិការ Android 11  ដូចនេះវាផ្តល់នូវមុខងារប្រើប្រាស់ថ្មីៗដ៏សម្បូរបែប

រីឯថាមពលថ្មទំហំ 4310mAh ហើយវាអាចទ្រទ្រង់កំលាំងសាកភ្លើងចូលល្បឿនលឿនជាមួយឆ្នាំងសាកកំលាំង 30W ប្រភេទ VOOC 4.0 ដែលអាចសាក់ថ្មមួយពេញប្រើរយៈពេល 49 នាទីប៉ុនោះ។

សរុបមកវិញ រូបរាងទាន់សម័យរចនាបទបែប​ Reno Glow, កាមេរ៉ាឈានមុខគេក្នុងការថតរូប​ នឹងVideo, បច្ចេកវិទ្យានាពេលអនាគតដំណើរការដោយបន្ទះឈីប 5G ជាមួយនឹងកញ្ចប់តម្លៃ$369 $379 $389 $399 $409 $419 $429 តើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរ