យើងឃើញហើយថាក្នុងដើមឆ្នាំ២០២១នេះ ក្រុមហ៊ុន OPPO បានបញ្ចេញលក់នៅ Smart Phone របស់ខ្លួនជាច្រើនម៉ូដែល ជាពិសេសក្រកូល A របស់ខ្លួនតែម្តង ហើយសន្ទុះការលក់ ក៏កក្រើកណាស់ដែរ ដោយឡែកកាលពីថ្ងៃទី 07 ឧសភា ២០២១ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាក៏បានប្រកាសចេញលក់ជាផ្លូវការនូវម៉ូដែលថ្មីក្រកូល A មួយម៉ូដែលទៀតនោះគឺ OPPO A94 ជាមួយនឹងជម្រើស២ពណ៌ពេញនិយមគឺ Fluid Black & Fantastic Purple
បើនិយាយពី ការរចនារូបរាង នឹងលក្ខណៈពិសេសរបស់វា OPPO A94 មានកម្រាស់ស្តើង 7.8mm និងទម្ងន់ស្រាលបំផុត 172ក្រាម នឹងផ្នែកខាងស្តាំមាន Button Power ផ្នែកខាងឆ្វេងមាន Button Volume នឹងស្លុតដាក់ស៊ីមបានចំនួនពី នឹង Memory card មួយផងដែរ។ នៅផ្នែកខាងក្រោមវាមិនខុសពី OPPO ត្រកូល A ជំនាន់មុនប៉ុន្មានទេ វានៅតែមាន Speaker 1គ្រាប់ រុន្ធសាកប្រភេទ Type-C, mix ស្រូមសំលេង, រុន្ធកាស Jeak 3.5mm ដដែល
ក្រឡេកមកមើលផ្ទៃខាងមុខរបស់
OPPO A94 វិញបានបំពាក់ដោយបន្ទះបង្ហាញគុណភាពខ្ពស់ប្រភេទAMOLED ជាមួយផ្ទៃលាតធំស្រឡះល្អទំហំ 6.43 អ៊ីងរំលេចដោយលែនទំលុះអេក្រង់១គ្រាប់ ដូចនេះវាពិតជាផ្តល់នូវផ្ទាំងទស្សនីយភាពដ៏ភ្លឺច្បាស់ស្រឡះត្រជាក់ភ្នែកបំផុតសម្រាប់ការទស្សនាវិដេអូ និងការលេងកម្សាន្តនានា។ អេក្រង់របស់វាទ្រទ្រង់កម្រិតបង្ហាញចេញ Full-HD+ ទំហំ 2400x1080px លើខ្នាត aspect ratio 20:9 ជាមួយកម្រិតដង់ស៊ីភាពម៉ដ្ឋ 409ppi និងកម្រិតពន្លឺ 430nits ដូចនេះធ្វើការប្រើប្រាស់នៅក្រោមពន្លឺថ្ងៃក្តៅខ្លាំងមិនមានអ្វីចោទជាបញ្ហានោះទេគឺយើងអាចមើលឃើញបានច្បាស់ល្អជានិច្ច និងមិនសូវបារម្មណ៍នឹងការឆាប់កកិតឆ្កូតឡើយ។ ជាងនេះទៅទៀតអេក្រង់របស់វាក៏ទ្រទ្រង់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃលើអេក្រង់ជំនាន់ថ្មី 3.0 សម្រាប់ធ្វើជាសោរយ៉ាងមានសុវត្ថិភាពជាមួយសមត្ថភាពស្កេនដោះសោរបានលឿនរហ័សបំផុតប្រើពេលតែ 0.3 វិនាទីប៉ុណ្ណោះ។
បើនិយាយដល់ប្រព័ន្ធកាមេរ៉ាថតរូបវិញគឺ OPPO A94 បានបំពាក់នូវប្រព័ន្ធកាមេរ៉ាដែលមានសមត្ថភាពខ្ពស់ និងភ្ជាប់ដោយបច្ចេកវិទ្យាឆ្លាតវៃអស្ចារ្យនៅលើស្មាតហ្វូនកម្រិតថវិការបស់ខ្លួនមួយនេះ ដែលធ្វើអោយស្មាតហ្វូននេះកាន់តែមានភាពល្អឥតខ្ជោះ និងស៊ីដាច់គេទៅលើប្រព័ន្ធកាមេរ៉ាថតរូប។ OPPO A94 បំពាក់ជាមួយកាមេរ៉ាមុខ១ គ្រាប់ទំហំ 32MP ភ្ជាប់ជាមួយ AI Beauty 2.0 មាន Aperture f/2.4 សម្រាប់ជួយលើកសម្រស់ផ្ទៃមុខរបស់យើងអោយបានស្អាតផូរផង់គួរអោយស្រឡាញ់ ជាមួយនឹងមុខងារ AI Color Portrait រក្សាពណ៌មនុស្ស ជម្រុះពណ៌ទេសភាពខាងក្រៅ។
សម្រាប់កញ្ចប់លែន 4 គ្រាប់ខាងក្រោយរបស់វាគឺបានប្រើប្រាស់លែនគោលទំហំ 48MP Aperture f/1.7 ជាមួយលែនទូលាយ Ultra-wide angle ទំហំ 8MP Aperture f/2.2 អាចផលិតប្លង់ទូលាយបានកម្រិត 119 ដឺក្រេ និងពីរគ្រាប់ទៀតមានទំហំ 2MP ថតបែបសខ្មៅ និងមួយទៀតជាលែន Depth Sensor សម្រាប់ជំនួយក្នុងការផលិតរូបភាពព្រាលផ្ទៃខាងក្រោយ ហើយលែនពីរគ្រាប់នេះមានកម្រិត Aperture f/2.4 ដូចគ្នា។ ទៅលើសមត្ថភាពក្នុងការផលិតសាច់រូបភាពគឺពិតជាបានច្បាស់ល្អគួរជាទីពេញចេញមែនទែនជាមួយប្រព័ន្ធកាមេរ៉ាក្រោយរបស់ OPPO A94 មិនថាថតនៅពេលថ្ងៃ ឬក៏ពេលយប់ឡើយគឺរាល់រូបភាពដែលផលិតចេញមកគឺបានច្បាស់ក្រឡែតគ្មានទាន់ចិត្តខ្ញុំនោះទេ។ សម្រាប់មុខងារជំនួយក្នុងការថតរូប និងវីដេអូនៅលើ OPPO A94 ក៏មានច្រើនហើយសុទ្ធតែជាមុខងារឆ្លាតវៃ ទាក់ទាញនឹងទំនើបបំផុតដែលធ្វើអោយឲ្យការថតរូបបានស្អាតគ្រប់ប្លង់ ទោះបីជាខ្ញុំមិនមែនជាអ្នកជំនាញខាងថតរូបក៏ដោយក្នុងនោះរួមមានដូចជាមុខងារ AI Color Portrait, Monochrome Video, AI Night Flare Portrait ខ្សោយពន្លឺខ្លាំងជាមួយនឹងអំពូលពន្លឺតូចៗ , Dynamic Bokeh ថតទេសភាពរត់កាត់ខ្លួនរហ័សដូចផ្លេកបន្ទោរ, Night Plus ថតរូប Effect Filter នៅពេលរាត្រី។ ចំពោះសមត្ថភាពក្នុងផ្តិតយកសាច់វីដេអូវិញគឺវាធ្វើបានដល់កម្រិត 4K ល្បឿន 30fps និង1080Pixal ក្នុងល្បឿន 120fps។ បន្ថែមពីនេះវាក៏មានមុខងារទប់លំនឹងកាមេរ៉ា Ultra Steady Video ផងដែរ។
ងាកមកមើលពីកម្លាំងនិងល្បឿនវិញ OPPO A94 ប្រើប្រាស់ដោយបន្ទះឈីប MediaTek Helio P95 ដែលមានអង្គគណនាចំនួន 8-Core ចែកល្បឿនរត់ជាពីរគឺ 2-Core មានល្បឿន 2.2GHz និង 6-Core មានល្បឿន 2.0GHz អមដោយរ៉េមទំហំ 8GB ជាមួយទំហំផ្ទុកទិន្នន័យ 128GB ប្រភេទ UFS2.1 ព្រមទាំងអាចដាក់បន្ថែមទំហំក្រៅបានដល់ 256GB។ បន្ថែមពីនេះម៉ាស៊ីនរបស់វាក៏មានជំនួយពីបច្ចេកវិទ្យា MediaTek Hyper Engine ដើម្បីជួយបង្កើនល្បឿនសម្រាប់ការលេងហ្គេមអោយកាន់តែមានភាពរលូន។ ស្មាតហ្វូនជំនាន់ថ្មីនេះដើរដោយប្រតិបត្តិការ Color OS11.1 ដែលទ្រទ្រង់ដោយប្រតិបត្តិការ Android 10 ដូចនេះវាផ្តល់នូវមុខងារប្រើប្រាស់ថ្មីៗដ៏សម្បូរបែប។
រីឯថាមពលថ្មទំហំ 4,310mAh ដែលប្រើបានមួយទៅពីថ្ងៃស៊ីផុយ ហើយទ្រទ្រង់កំលាំងសាកភ្លើងចូលល្បឿនលឿនជាមួយឆ្នាំងសាកកំលាំង 30W តាមរយះរន្ធ និងខ្សែងចម្លង USB-C 2.0 ដោយការសាកភ្លើង 5 នាទីអាចមើលវីដេអូ 2.9 ម៉ោង នឹងចំណាយពេលសាកថ្ម 30នាទីទទួលបានថ្ម 69%, នឹងសាកថ្ម 56នាទីទទួលថាមពលថ្មបាន 100%ពេញ។ ជាពិសេសគឺវាមានមុខងារ AI Power Saving Mode ដែលជួយសន្សំសំចៃការប្រើប្រាស់ថាមពលថ្ម និងថែរក្សាអាយុកាលរបស់ថ្មអោយរស់បានយូរអង្វែងថែមទៀតផង។
សរុបមកវិញ រូបរាង និងរចនាបថប្រកបដោយភាពស្រស់ស្អាតប្រណិតទាន់សម័យឥតទាស់ចិត្តជាមួយកាមេរ៉ា ភ្លោះទម្លុះអេក្រង់ 32MP ស្កេនក្រយៅដៃលើអេក្រង់ សាកថ្មរហ័ស ជាមួយបច្ចេកវិទ្យាសាកថ្មល្បឿន 30W VooC 4.0 ជាមួយកញ្ចប់តម្លៃ $299 ឬក្រោមនេះបន្តិច តើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរ…..សូមសរសេជាComment នៅខាងក្រោមអោយខ្ញុំបានដឹងផង។










