OPPO A74: ច្បាស់ជាមួយ អេក្រង់ទម្លុះ FHD+ AMOLED, ខ្លាំងជាមួយ ទំហំថ្ម 5000mh 33W, លេចធ្លោជាមួយ កាមេរ៉ា AI-3គ្រាប់ 48MP

 យើងឃើញហើយថា ស្ថានភាព Covid-19 នៅប្រទេសយើងស្ថិតក្នុងការប្រកាសអាសន្ន ហើយតាមបណ្តលខេត្តរាជធានីមួយចំនួនត្រូវបានបិទ ចឹងហើយសុំអ្នកទាំងអស់គ្នាអនុវត្តន៏វិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាល បើសិនជាអាចកុំមានការជួបជុំ នឹងពាក់ម៉ាសទាំងអស់គ្នា។ ក្រឡែកមកនិយាយរឿងយើងថ្ងៃនេះវិញ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាក៏បានពាំនាំមកនូវម៉ូដែលថ្មីមួយទៀតនោះគឺ OPPO A74


ដំបូងយើងងាកមកមើលការចនារូបរាងវាជាមុន ជាមួយនឹងខ្នាងខាងក្រោយរលើបរលោង នឹងការចនារូបរាងក៏មិនសូវខុសពីត្រកូល​ A ជំនាន់ប៉ុន្នានដែរ ជាមួយកម្រាស់ស្តើង 7.95mm និងទម្ងន់175ក្រាមជាមួយនឹងជម្រើស២ពណ៌ពេញនិយមគឺ Prism Black & Midnight Blue នឹងផ្នែកខាងស្តាំមាន Button Power ផ្នែកខាងឆ្វេងមាន​ Button Volume នឹងស្លុតដាក់ស៊ីមបានចំនួនពី នឹង Memory card មួយផងដែរ។ នៅផ្នែកខាងក្រោមវានៅតែមាន Speaker 1គ្រាប់ ​រុន្ធសាកប្រភេទ Type-C, mix ស្រូមសំលេង, រុន្ធកាស Jeak 3.5mm ដដែល


ក្រឡេកមកមើលផ្ទៃខាងមុខរបស់​ OPPO A74 វិញបានបំពាក់ដោយបន្ទះបង្ហាញគុណភាពខ្ពស់ប្រភេទ AMOLED ជាមួយផ្ទៃលាតធំស្រឡះល្អទំហំ  6.43 អ៊ីងរំលេចដោយលែនទំលុះអេក្រង់១គ្រាប់នៅជិតគែមនៃកែងខាងឆ្វេងនឹងខាងផ្ទៃលើ ដូចនេះវាពិតជាផ្តល់នូវផ្ទាំងទស្សនីយភាពដ៏ភ្លឺច្បាស់ស្រឡះត្រជាក់ភ្នែកបំផុតសម្រាប់ការទស្សនាវិដេអូ និងការលេងកម្សាន្តនានា។ អេក្រង់របស់វាទ្រទ្រង់កម្រិតបង្ហាញចេញ  Full-HD+ ទំហំ 2400x1080px លើខ្នាត aspect ratio 20:9 មានផ្ទៃបង្ហាញចេញសរុប 90.8% ជាមួយកម្រិតដង់ស៊ីភាពម៉ដ្ឋ 409ppi និងកម្រិតពន្លឺ 430nits ដូចនេះធ្វើអោយការប្រើប្រាស់នៅក្រោមពន្លឺថ្ងៃក្តៅខ្លាំងមិនមានអ្វីចោទជាបញ្ហានោះទេគឺយើងអាចមើលឃើញបានច្បាស់ល្អជានិច្ច។​ បន្ថែមពីនេះអេក្រង់របស់ OPPO A74 មានមុខងារការពារភ្នែកគ្រប់ស្ថានភាព គ្រប់ពេលវេលាជាមួយបច្ចេកវិទ្យា Sunlight Screen, Moonlight Screen, AI Smart Backlight, DC Dimming ដែលជួយការពារសុខភាពភ្នែកបានកាន់តែប្រសើរ។ ជាងនេះទៅទៀតអេក្រង់របស់វាក៏ទ្រទ្រង់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃលើអេក្រង់ជំនាន់ថ្មី 3.0 សម្រាប់ធ្វើជាសោរយ៉ាងមានសុវត្ថិភាពជាមួយសមត្ថភាពស្កេនដោះសោរបានលឿនរហ័សបំផុតប្រើពេលតែ 0.3 វិនាទីប៉ុណ្ណោះ។

បើនិយាយដល់ប្រព័ន្ធកាមេរ៉ាថតរូបវិញគឺពិតជាត្រូវចិត្តក្នុងការប្រើប្រាស់របស់ខ្ញុំបំផុតព្រោះតែ OPPO បានបំពាក់នូវប្រព័ន្ធកាមេរ៉ាដែលមានសមត្ថភាពខ្ពស់ ដែលធ្វើអោយស្មាតហ្វូននេះកាន់តែមានភាពល្អឥតខ្ជោះ និងស៊ីដាច់គេទៅលើប្រព័ន្ធកាមេរ៉ាថតរូប។ OPPO A74 បំពាក់ជាមួយកាមេរ៉ាមុខក្រោយចំនួន 4 គ្រាប់ដែលសុទ្ធតែជាប្រភេទលែនវៃឆ្លាត ដែលគេហៅថា AI Camera។ សម្រាប់កញ្ចប់លែន 3 គ្រាប់ខាងក្រោយរបស់វាគឺបានប្រើប្រាស់លែនគោលទំហំ 48MP Aperture f/1.7 ​ជាមួយលែននិងពីរគ្រាប់ទៀតមានទំហំ 2MP ថតបែបប្លង់គៀក និង​មួយទៀតជាលែន Depth Sensor សម្រាប់ជំនួយក្នុងការផលិតរូបភាពព្រាលផ្ទៃខាងក្រោយ នឹងជំនួយទៅលើបច្ចេកវិទ្យាទប់លំនឹងEIS ហើយលែនពីរគ្រាប់នេះមានកម្រិត Aperture f/2.4 ដូចគ្នា។ ទៅលើសមត្ថភាពក្នុងការផលិតសាច់រូបភាពគឺពិតជាបានច្បាស់ល្អគួរជាទីពេញចេញមែនទែនជាមួយប្រព័ន្ធកាមេរ៉ាក្រោយរបស់ OPPO A74 មិនថាថតនៅពេលថ្ងៃ ឬក៏ពេលយប់ឡើយគឺរាល់រូបភាពដែលផលិតចេញមកគឺបានច្បាស់ក្រឡែតគ្មានទាស់ចិត្តខ្ញុំនោះទេ។ សម្រាប់មុខងារជំនួយក្នុងការថតរូប និងវីដេអូនៅលើ OPPO A74 ក៏មានច្រើនហើយសុទ្ធតែជាមុខងារឆ្លាតវៃទំនើបបំផុត Dazzle Color Mode + AI Scene Recognition វៃឆ្លាតក្នុងការសម្គាល់ប្លង់បានរហូតដល់ 22 ស្ថានភាពផ្សេងគ្នា និងធ្វើការកែសម្រួលទៅលើកម្រិតពន្លឺ និងពណ៌ ដែលជួយឲ្យរូបភាពកាន់តែច្បាស់ស្អាត និងធម្មជាតិដូចភ្នែកមើលឃើញ, មុខងារ​ Ultra Night Mode + Ultra Night Selfie ថតរូបច្បាស់នៅពេលយប់

អស់បញ្ហាជាមួយការថតរូបនៅពេលយប់ ឬទីងងឹត, Macro ថតរូបនៅតែច្បាស់ល្អ

ទោះបីនៅជិតវត្ថុត្រឹម 4cm, Portrait ថតរូបបែបព្រាលផ្ទៃខាងក្រោយ។ ចំពោះសមត្ថភាពក្នុងផ្តិតយកសាច់វីដេអូវិញគឺវាធ្វើបានដល់កម្រិត 1080Pixiel ល្បឿន 30fps បន្ថែមពីនេះវាក៏មានមុខងារទប់លំនឹងកាមេរ៉ា Ultra Steady Video ផងដែរ។

សម្រាប់កាមេរ៉ាសែលហ្វីវិញបើយើងនិយាយពីស្មាតហ្វូនដែលមានកញ្ចប់តម្លៃប្រហាក់ប្រហែលគ្នា ឬលើសនេះបន្តិចខ្ញុំជឿជាក់ថាលោកអ្នកពិតជានឹងជ្រើសយក OPPO A74 ជាក់ជាមិនខាន ព្រោះផ្អែកទៅលើបន្ទះអេក្រង់គុណភាពល្អ ប្រព័ន្ធកាមេរ៉ាក្រោយល្អ និងជាពិសេសគឺកាមេរ៉ាសែលហ្វីដែលអ្នកប្រើប្រាស់គ្រប់គ្នាចូលចិត្តថតបំផុតនៅពេលមានកម្មវិធីផ្សេងៗ ឬកម្មវិធីជូបជុំក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សសំខាន់ក្នុងបេះដូងរបស់អ្នក។ ដូចនេះ កាមេរ៉ាសែលហ្វីរបស់ OPPO A74 ពិតជាសាកសម និងត្រូវចិត្តលោកអ្នកជាក់ជាមិនខាន។ ជាមួយនឹងលែនកាមេរ៉ាសែលហ្វីទំលុះអេក្រង់ទំហំ 16MP ដែលមានកម្រិត Aperture f/2.4 ភ្ជាប់មកជាមួយ AI Beauty 2.0 សម្រាប់ជួយលើកសម្រស់ផ្ទៃមុខរបស់យើងអោយបានស្អាតផូរផង់គួរអោយស្រឡាញ់មិនថាថតពេលយប់ឬពេលថ្ងៃ។

 បើនិយាយពីកម្លាំងនិងល្បឿនវិញ OPPO A 74 ប្រើប្រាស់ដោយបន្ទះឈីប Snapdragon 662 (11 nm) ដែលមានអង្គគណនា CPU ចំនួន 8-Core ចែកល្បឿនរត់ជាពីរគឺ 4-Core មានល្បឿន 2.0GHz និង 4-Core មានល្បឿន 1.8GHz នឹងGPU Adreno 610 អមដោយរ៉េមទំហំ 6GB ជាមួយទំហំផ្ទុកទិន្នន័យ 128GB ប្រភេទ UFS2.1 ព្រមទាំងអាចដាក់បន្ថែមទំហំក្រៅបានដល់ 256GB។ បន្ថែមពីនេះម៉ាស៊ីនរបស់វាក៏អាចលេងហ្គេមពេញនិយមនាពេលបច្ចុប្បន្នបានយ៉ាងររលូន។​ ស្មាតហ្វូនជំនាន់ថ្មីនេះដើរដោយប្រតិបត្តិការ Color OS11.1  ដែលទ្រទ្រង់ដោយប្រតិបត្តិការ Android 11  ដូចនេះវាផ្តល់នូវមុខងារប្រើប្រាស់ថ្មីៗដ៏សម្បូរបែប

រីឯថាមពលថ្មទំហំ 5,000mAh បើតាមការប្រើប្រាស់របស់ខ្ញុំបាន២ថ្ងៃស៊ីផុយទៅការនិយាយទូរស័ព្ទ បាន56.5h មើល Video YouTube បាន 17.8h នឹងលេងGame បានជាង10h  ហើយវាអាចទ្រទ្រង់កំលាំងសាកភ្លើងចូលល្បឿនលឿនជាមួយឆ្នាំងសាកកំលាំង 33W តាមរយះរន្ធ និងខ្សែងចម្លង USB-C 2.0 ភ្ជាប់មកជាមួយក្នងប្រអប់ស្រាប់ ដោយការសាកភ្លើង15នាទី ទទួលបាន30% សាក30នាទី ទទួលបាន54% នឹ72នាទី ទទួលបាន100%ពេញ ។

 


សរុបមកវិញ ភាពច្បាស់ជាមួយ អេក្រង់ទម្លុះ FHD+ ជាប្រភេទ AMOLED, ភាពខ្លាំងជាមួយ ទំហំថ្ម 5000mh ភ្ជាប់មកជាមួយកម្លាំងសាកល្បឿនលឿន 33W និងភាពលេចធ្លោជាមួយ កាមេរ៉ា AI-3គ្រាប់ 48MP

ជាមួយនឹងកញ្ចប់តម្លៃ$259 តើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរ…..សូមសរសេជាComment នៅខាងក្រោមអោយខ្ញុំបានដឹងផង


អត្តបទៈ​ Kula Black