ដំបូងយើងងាកមកមើលការចនារូបរាងវាជាមុន ជាមួយនឹងខ្នាងខាងក្រោយរលើបរលោង ជាមួយកម្រាស់ស្តើង 8.4mm និងទម្ងន់189g ជាមួយនឹងជម្រើស២ពណ៌គឺ Starry Blue & Crystal Black នឹងផ្នែកខាងស្តាំមាន Button Power ភ្ជាប់មកជាមួយត្រនាប់ scan ក្រយ៉ៅដៃដ៏ទាន់សម័យនៅផ្នែកចំហៀងនេះផងដែរ ផ្នែកខាងឆ្វេងមាន Button Volume នឹងស្លុតដាក់ស៊ីមបានចំនួនពី នឹង Memory card មួយផងដែរ។ នៅផ្នែកខាងក្រោមវានៅតែមាន Speaker 1គ្រាប់ រុន្ធសាកប្រភេទ Type-C, mix ស្រូមសំលេង, រុន្ធកាស Jeak 3.5mm ដដែល
ក្រឡេកមកមើលផ្ទៃខាងមុខរបស់ OPPO A54 វិញបានបំពាក់ដោយអេក្រង់ទំហំ 6.51 អ៊ីង ជាប្រភេទ IPS LCD កម្រិតបង្ហាញ HD+ ទំហំ 1600x720px លើខ្នាត aspect ratio 20:9 ជាមួយកម្រិតដង់ស៊ី270ppi រំលេចជាមួយនឹងលែនកាំមេរ៉ាទម្លុះអេក្រង់១គ្រាប់ទំហំ 16MP នឹងបំពាក់ជាមួយបច្ចេកវិទ្យា AL Beauty 2.0 ដែលជំនួយទៅលើការថតរូប Selfie កាន់តែមានភាពទាក់ទាញ មិនថាថតម្នាក់ឯង ឬថតជាក្រុម
បើនិយាយដល់ប្រព័ន្ធកាមេរ៉ាខាងក្រោយវិញ OPPO A54 បានបំពាក់នូវប្រព័ន្ធកាមេរ៉ាក្រោយចំនួន 3 គ្រាប់។ ដែលប្រើប្រាស់លែនគោលទំហំ 13MP Aperture f/2.2 ជាមួយលែនទី២ទំហំ 2MP ថតបែបប្លង់គៀក និងមួយចុងក្រោយទំហំ 2MP ជាលែន Depth Sensor សម្រាប់ជំនួយក្នុងការផលិតរូបភាពព្រាលផ្ទៃខាង ។ ចំពោះសមត្ថភាពក្នុងផ្តិតយកសាច់វីដេអូវិញគឺវាធ្វើបានដល់កម្រិត 1080Pixiel ល្បឿន 30fps ទាំងកាំមេរ៉ាមុខ នឹងកាំមេរ៉ាក្រោយ។
បើនិយាយពីកម្លាំងនិងល្បឿនវិញ OPPO A54 ប្រើប្រាស់ដោយបន្ទះឈីប Mediatek Helio P35(12nm) ដែលមានអង្គគណនា CPU ចំនួន 8-Core ,4-Core មានល្បឿន 2.35GHz និង 4-Core ទៀតមានល្បឿន 1.8GHz នឹងGPU PowerVR GE8320 អមដោយរ៉េមទំហំ 4GB ជាមួយទំហំផ្ទុកទិន្នន័យ 128GB ព្រមទាំងអាចដាក់បន្ថែមទំហំក្រៅបានដល់ 256GB។ បន្ថែមពីរនេះវាក៏បានបំពាក់ជាមួយ បច្ចេកវិទ្យាការពារទឹក IPX4 ផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះដើរដោយប្រតិបត្តិការ Android 10, ColorOS 7.2
រីឯថាមពលថ្មទំហំ 5,000mAh ធំបំផុតក្នុងកម្រិតតម្លៃដូចគ្នា សាកថ្មតែម្ដង អាចប្រើប្រាស់ធម្មតាបានដល់ទៅ 2ទៅ3ថ្ងៃ នឹងមើល Video YouTube បាន 19.9h ស្តាប់ចំរៀងបានរហូតដល់ 40.9h មិនតែប៉ុនោះថាមពលថ្ម 5% អាចនិយាយទូរស័ព្ទបានរហូត 1.42h ហើយវាអាចទ្រទ្រង់កំលាំងសាកភ្លើងចូលល្បឿនលឿនជាមួយឆ្នាំងសាកកំលាំង 18W តាមរយះរន្ធ និងខ្សែងចម្លង USB type-C 2.0 ភ្ជាប់មកជាមួយក្នងប្រអប់ស្រាប់ ដោយការសាកភ្លើង42.15នាទី ទទួលបាន50% សាក70នាទី ទទួលបាន70% នឹសាកថ្មជាង១ម៉ោង ទទួលបាន100%ពេញ ។
សរុបមកវិញ រូបរាងប្រណិត ទំហំថ្ម 5000mh ភ្ជាប់មកជាមួយកម្លាំងសាកល្បឿនលឿន 18W កាមេរ៉ា Selfie ទំហំ 16MP ជាមួយនឹងកញ្ចប់តម្លៃ$189 តើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរ…..សូមសរសេជាComment នៅខាងក្រោមអោយខ្ញុំបានដឹងផង ។








