តារាកំប្លែងរូបនេះបានមានអាការធ្ង ន់ធ្ង រខ្លាំងរយៈពេលប៉ុន្មានថ្ងៃមុននេះ ព្រោះតែមេរោគកូ វី ដ-១៩ បានចូលទៅវាយលុកសួត ដែលនាំឱ្យសុខភាពលោកកានតែធ្ង ន់ធ្ង រ ហើយដោយសារលោកក៏មានជំងឺប្រចាំកាយផង ទើបមិនអាចទ្រាំទ្ររួចនៅការវាយលុយរបស់កូ វី ដ ។
គួរជម្រាបផងដែរថា តារាកំប្លែងរូបនេះរកឃើញមានឆ្លងជំងឺកូ វី ដ-១៩ នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២១ និង ចាប់ផ្ដើមមានអាការធ្ង ន់ធ្ង រនៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២១ ដោយក្នុងនោះកូនស្រីរបស់តារាខាងលើបានចេញមកប្រកាសប្រាប់ពីអាការរបស់ឪពុកខ្លួនថា លោក Khom Chauncheun កំពុងតែរុញចូលបន្ទប់ ICU ខណៈដែលមានសួតត្រូវបានមេរោគកូ វី ដវាយលុក ហើយតម្រងនោមលោកចុះខ្សោយខ្លាំង រហូតដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ តារាកំប្លែងរូបនេះ ត្រូវប្តូរពេទ្យជាបន្ទាន់ដោយប្រើនូវឧបករណ៍ជំនួយផ្លូវដង្ហើម ក្នុងការជួយសង្គ្រោះ ។
មកដល់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ សុខភាពលោកកាន់តែខ្សោយខ្លាំងមែនទែន ដោយជីពចរចុះខ្សោយខ្លាំង នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១ នេះ លោកបានលាចាកលោកបាត់ទៅខណៈដែលកូនស្រីរបស់លោកចេញមកបង្ហោះថា «លោកពុកទៅបានសុខហើយ» ។ ទន្ទឹមនឹងនេះ មហាជនគ្រប់គ្នាក៏សម្ដែងនូវក្ដីអាឡោះអាល័យ ដោយមិននឹកស្មានថាលោកត្រូវចាកចេញលឿនបែបនេះសោះ ៕
នៅវេលាម៉ោងប្រមាណជា ៧ ព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១ នេះ មហាជនអ្នកគាំទ្របានទទួលបានដំណឹងដ៏ក្រៀមក្រំមួយនោះ ដោយតារាកំប្លែងដ៏ល្បីឈ្មោះលោក Khom Chaunchen បានទទួលមរណភាពហើយ ខណៈលោកកំពុងតែព្យាបាលជំងឺកូ វី ដ-១៩ នៅឯមន្ទីពេទ្យ ។







